កម្ពុជាទទួលពានរង្វាន់សណ្ឋាគារល្អបំផុតប្រចាំអាស៊ី

ភ្នំពេញ៖ សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ បានទទួលពានរង្វាន់ “សណ្ឋាគារល្អបំផុតនៅអាស៊ី” ពី Travel + Leisure’s Luxury Awards Asia Pacific ឆ្នាំ ២០២៣។ ពានរង្វាន់នេះ ក៏ឆ្លុះបញ្ជាំងឱ្យឃើញផងដែរថា រ៉ូសវូដកំពុងក្លាយជាសណ្ឋាគារមួយដែលកំពុងតែមានប្រជាប្រិយភាពខ្លាំង ហើយក៏ជាគោលដៅស្នាក់នៅដ៏ទាក់ទាញមួយនៅក្នុងប្រទេសកម្ពុជា។

លោក Daniel Simon នាយកគ្រប់គ្រងសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ មានប្រសាសន៍ថា ពានរង្វាន់ “សណ្ឋាគារល្អបំផុតនៅអាស៊ី” ឆ្លុះបញ្ចាំងពីការបំពេញការងារមិនចេះហត់នឿយ ដែលបានប្រកាន់ខ្ជាប់នូវបេសកកម្មរួមគ្នា ក្នុងការផ្លាស់ប្តូររបៀបដែលអ្នកធ្វើដំណើរទទួលបានបទពិសោធន៍នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

លោក Daniel Simon បន្តថា ជាមួយសោភ័ណភាពដ៏ល្អប្រណីត រួមនឹងទីតាំងដ៏គួរឱ្យទាក់ទាញនៅលើកំពូលអគារវឌ្ឍនៈ កាពីតាល់ និងសេវាកម្មបំពេញតម្រូវការផ្ទាល់ខ្លួននានាប្រកបដោយការយកចិត្តទុកដាក់ សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ បានក្លាយជាទីកន្លែងមួយដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោក ចាប់តាំងពីបើកដំណើរការក្នុងឆ្នាំ ២០១៨ រហូតមកទល់ពេលបច្ចុប្បន្ន។លើសពីការផ្តល់កន្លែងស្នាក់លំហែកាយលំដាប់ពិភពលោក សណ្ឋាគារនេះក៏បានប្រែក្លាយខ្លួនទៅជាតួអង្គគន្លឹះក្នុងការផ្សព្វផ្សាយអំពីវប្បធម៌របស់ប្រទេសកម្ពុជាផងដែរ។

លោកនាយកបន្ថែមថា ដោយបូកផ្សំជាមួយនឹងបទពិសោធន៍បដិសណ្ឋារកិច្ចដ៏ប្រណីត និងសម្ភារបរិក្ខារទំនើបៗប្រកបដោយភាពសម្បូរបែបរបស់ខ្លួន គំនិតផ្តួចផ្តើមទាំងនេះបានជំរុញឱ្យសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ ទទួលបានពានរង្វាន់ជាច្រើន រួមទាំងពានរង្វាន់ “សណ្ឋាគារល្អបំផុតនៅកម្ពុជា” ដោយ Travel + Leisure’s Luxury Awards Asia Pacific ឆ្នាំ ២០២៣ផងដែរ៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner