លោក នុត ពុធដារ៉ា បន្តចុះផ្សព្វផ្សាយគោលនយោបាយ បិទស្ទីកគ័រ ចែកខិត្តបណ្ណ បង្រៀនគូសសន្លឹកឆ្នោត និងសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ តាមខ្នងផ្ទះ ក្នុងសង្កាត់កោះអន្លង់ចិន

(ខេត្តកណ្តាល)៖ លោក នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្តកណ្តាល បានបន្តដឹកនាំក្រុមការងារចុះជួយសង្កាត់ ភូមិ គណៈអចិន្ត្រៃយ៍គណបក្សសង្កាត់ សាខាបក្សភូមិ ចុះផ្សព្វផ្សាយគោលនយោបាយ បិទស្ទីកគ័រ ចែកខិត្តបណ្ណ បង្រៀនគូសសន្លឹកឆ្នោត និងសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ តាមខ្នងផ្ទះ ក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ។

លោក នុត ពុធដារ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ និងដើម្បីបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ។

សូមបញ្ជាក់ថា ៖ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងខេត្តកណ្តាល មានការិយាល័យបោះឆ្នោតចំនួន ១៧៥៦ការិយាល័យ អ្នកមានឈ្មោះបោះឆ្នោតចំនួន ៨១៨ ៤៥៩នាក់ និងមានគណបក្សនយោបាយឈរឈ្នោះ ចំនួន ១២គណបក្ស ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner