រុស្ស៊ីចោទថា អង្គការណាតូកំពុងគាំទ្រភេរវកម្មនុយក្លេអ៊ែរ

មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា បាននិយាយថា ប្រទេសលោកខាងលិចបាននិងកំពុងលើកទឹកចិត្តអ៊ុយក្រែន ឱ្យវាយប្រហារទីតាំងនុយក្លេអ៊ែររបស់រុស្ស៊ី។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា បានបង្ហោះសារនៅលើបណ្តាញសង្គមតេលេក្រាមថា បណ្តាប្រទេសដែលផ្គត់ផ្គង់យន្តហោះដ្រូនទៅឱ្យអ៊ុយក្រែន តើពួកគេមានគម្រោងតាំងទីលំនៅថ្មីនៅលើភពព្រះអង្គារ ក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរមែនទេ?។ លោកស្រីបន្តថា ប្រជាជនក្នុងប្រទេសសមាជិកណាតូត្រូវតែយល់ច្បាស់ថា រដ្ឋាភិបាលរបស់ពួកគេកំពុងជួយឧបត្ថម្ភដល់អំពើភេរវកម្មនុយក្លេអ៊ែរ ដែលប្រព្រឹត្តដោយអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍របស់លោកស្រី ហ្សាខារ៉ូវ៉ា ធ្វើឡើងបន្ទាប់ពីយន្តហោះដ្រូនមួយគ្រឿងបានផ្ទុះ និងធ្លាក់នៅឯទីក្រុងគូឆាតូវ ដែលស្ថិតនៅក្បែររោងចក្រថាមពលនុយក្លេអ៊ែរ គូសស្កិ៍ កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុននេះ ដោយបានបំផ្លាញអគារលំនៅដ្ឋានមួយកន្លែង៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner