មីយ៉ាន់ម៉ាស្វាគមន៍ភ្ញៀវអន្តរជាតិជិត ៧ម៉ឺននាក់ក្នុងខែឧសភា ឆ្នាំ ២០២៣
អត្ថបទដោយ៖
ឈឹម ទីណា
ណៃពិដោ ៖ ប្រទេសមីយ៉ាន់ម៉ាបានស្វាគមន៍ភ្ញៀវអន្តរជាតិប្រមាណ ៦៩,៣៧៣នាក់នៅក្នុងខែឧសភា ឆ្នាំ ២០២៣ កើនឡើងចំនួនភ្ញៀវទេសចរ១៤,១១៥នាក់ ដែលបានចុះឈ្មោះក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា បានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ាបានស្វាគមន៍ភ្ញៀវអន្តរជាតិប្រមាណ ៦៩,៣៧៣នាក់នៅក្នុងខែឧសភា ឆ្នាំ ២០២៣ កើនឡើងចំនួនភ្ញៀវទេសចរ១៤,១១៥នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យរបស់ក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា បានបង្ហាញថា នៅក្នុងខែឧសភាឆ្នាំនេះ ការមកដល់របស់ភ្ញៀវបរទេសមកកាន់ប្រទេសមីយ៉ាន់ម៉ា តាមផ្លូវអាកាសមានចំនួន ៣៣.៣៤ភាគរយនៃចំនួនសរុប បន្ទាប់មកគឺផ្លូវគោក ៦៦.៦ភាគរយ និងផ្លូវទឹក ០.០៥ភាគរយ។
សូមរម្លឹកថា ក្នុងឆ្នាំ ២០២២ ភ្ញៀវទេសចរអន្តរជាតិសរុប ២៣៣.៤៨៧នាក់បានមកលេងកំសាន្តប្រទេសមីយ៉ាន់ម៉ា៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា



ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។