វៀតណាមចាប់ខ្លួនមនុស្សបីនាក់ទៀតដែលពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មកាលពីខែមុន
ហាណូយ៖ អាជ្ញាធរវៀតណាមបានចាប់ខ្លួនបុរសបីនាក់បន្ថែមទៀតដែលពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មលើសាលាឃុំចំនួនពីរកន្លែងនៅក្នុងខេត្តដាក់ឡាក់(DakLak)កាលពីខែមុន។នេះបើតាមការចុះផ្សាយរបស់កាសែតVnEpxressដែលថាបុរសទាំងបីត្រូវបានចាប់ខ្លួន១០០គីឡូម៉ែត្រពីកន្លែងកើតហេតុ។
បុរសទាំងបីនាក់រួមមានឈ្មោះNayYenអាយុ៥៣ឆ្នាំឈ្មោះNayTamអាយុ៤៩ឆ្នាំនិងឈ្មោះYJuNieអាយុ៥៥ឆ្នាំនិងត្រូវបានចាប់ខ្លួនដោយប៉ូលិសខេត្តDakLakកាលពីថ្ងៃសៅរ៍ចំពោះអំពើភេរវកម្មដែលដាក់គោលដៅលើអាជ្ញាធរ។
គួរបញ្ជាក់ថាក្រុមប្រដាប់អាវុធបានវាយប្រហារលើការិយាល័យគណៈកម្មាធិការប្រជាជនចំនួន២ដែលជាកន្លែងប៉ូលិសស្នាក់នៅក្នុងឃុំEaTieuនិងឃុំEaKturកាលពីព្រឹកថ្ងៃទី១១ខែមិថុនាដែលបណ្តាលឱ្យមនុស្ស៩នាក់ស្លាប់និងជាច្រើននាក់ផ្សេងទៀតរងរបួស។
រហូតមកដល់ពេលនេះមនុស្សជាង៩០នាក់ត្រូវបានចាប់ខ្លួនដើម្បីធ្វើការស៊ើបអង្កេតសម្រាប់ការចោទប្រកាន់ជាច្រើនរួមទាំងអំពើភេរវកម្មផងដែរ។
បើតាមការចុះផ្សាយរបស់VnEpxressដែលស្រង់សម្ដីប្រភពផ្លូវការមិនបញ្ចេញឈ្មោះក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនមានទាំងសមាជិកនៃអង្គការដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលបានទទួលការណែនាំឱ្យចូលទៅវៀតណាមហើយធ្វើការវាយប្រហារ។
ក្រោយការវាយប្រហារនៅខែមិថុនាអាជ្ញាធរវៀតណាមបានរឹបអាវុធដែលជាអូសវត្ថុតាំងជាច្រើនរួមមានកាំភ្លើង២៣ដើមគ្រាប់បែកដៃ២គ្រាប់គ្រាប់កាំភ្លើង១២០០គ្រាប់អាវុធបំផ្ទុះ១៥ដើមកាំបិត៣០ដើមនិងសម្ភារផ្ទុះ១,២គីឡូក្រាម។នាពេលនេះអាជ្ញាធរវៀតណាមកំពុងស្វែងរកជនរត់គេចខ្លួន៣នាក់ផ្សេងទៀតដែលបានពាក់ព័ន្ធនឹងការវាយប្រហារ៕
ប្រែសម្រួល:ហួនឌីណា
ប្រភព៖ThreemorearrestedinDakLakterroristattackhttps://e.vnexpress.net/news/news/three-more-arrested-in-dak-lak-terrorist-attack-4629818.html