គោលនយោបាយវិស័យសុខាភិបាលរបស់គណបក្សប្រជាជនកម្ពុជា នឹងធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រ កបដោយសុខភាពល្អ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃ គណបក្សប្រជាជនកម្ពុជាបានឱ្យដឹង ពីគោលនយោបាយវិស័យសុខាភិបាលរ បស់គណបក្សប្រជាជនកម្ពុជា ដែលនឹងពង្រឹង និងពង្រីកវិស័យនេះ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសក ម្ពុជារស់នៅប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ។
លោកជំទាវ យក់ សម្បត្តិ បានឱ្យដឹងថា គោលនយោបាយវិស័យសុខាភិបាលរបស់គណបក្សប្រជាជនកម្ពុជា គឺធានាឱ្យប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ ដែលឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាពដោយផ្តោតលើគោលដៅធំៗចំ នួនពីរ។
លោកជំទាវថ្លែងបែបនេះ នៅក្នុង កម្មវិធី ផ្សព្វផ្សាយ គោលនយោបាយ របស់គណបក្ស នយោបាយ (កម្មវិធី តុមូល) សម្រាប់ ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រធាន បទទី៤ គោលនយោបាយលើវិស័យសុខាភិបាល» របស់ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ដែលហៅកាត់ ថា គ.ជ.ប នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ។
ថ្លែង ក្នុង កម្មវិធីតុមូលនេះ លោកជំទាវ យក់ សម្បត្តិ បាន លើកឡើងដែរ គោលដៅទី១គឺ ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីហានិភ័យនៃជំងឺកូវីដ១៩ ឬ ជំងឺឆ្លងកាចសាហាវផ្សេងទៀត ឬ គ្រោះអាសន្នសុខភាពសាធារណៈដែលអាចលេចឡើងជាយថាហេតុនៅក្នុងពេលខាងមុខ។
ចំណែកគោលដៅទី២ គឺលើកកម្ពស់ស្ថានភាពសុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះដូចជា ស្ដ្រី កុមារ វ័យជំទង់ មនុស្ស ចាស់ជរា ជនមានពិការភាពជាដើម តាមរយៈការពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល និងការពង្រី ងការគាំពារសុខភាពសង្គម ដើម្បីឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលសម្រាប់ទាំងអស់គ្នានៅកម្ពុជានាបំណាច់ឆ្នាំ២០៣០។
លោកជំទាវបន្តថា ៖ «គណបក្សប្រជាជនកម្ពុជា ក៏មានអាទិភាពសំខាន់ៗចំនួន ៩ចំណុចក្នុងវិស័យសុខាភិបាលផងដែរ ដូចជា ការ បន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩, ផ្ដល់សេវាថែទាំសុខភាពប្រកបដោយគុណភា ព សុវត្ថិភាពប្រសិទ្ធភាព និងសមធម៌ ទាំងសេវាបង្ការ សេវាព្យាបាល សេវាស្ដារនីតិសម្បទា និងសេវាសង្គ្រោះបឋម ហើយជាពិសេសផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃជាដើម។
ទន្ទឹមនឹងនេះ ក្រសួងក៏បន្តលើកកម្ពស់សុខភាពបន្តពូជ និងកាត់បន្ថយអត្រាមរណៈមាតានិងទារក កែល ម្អកង្វះអាហារូបត្ថម្ភ កាត់បន្ថយអត្រាឈឺ និងស្លាប់ដែលបណ្ដាលមកពីជំងឺឆ្លងចម្បងៗដូចជា ជំងឺអេដស៍ ជំងឺរបេង ជំងឺគ្រុនចាញ់ ហើយនិងជំងឺមិនឆ្លងផ្សេងៗដែលរួមមាន ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំងរ៉ៃ ជំងឺសុខភាពផ្លូវចិត្ត និងព្រមទាំងកាត់បន្ថយហានិភ័យសុខភាពសាធារណៈចម្បងៗផ្សេងៗទៀត រួមនឹងអាទិភាពមួយចំនួនទៀត។
ជាមួយគ្នានេះដែរ តំណាងគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន លោក នៀម លាងឈីម ប្រធាននាយកដ្ឋា នសុខភាព និង សង្គ្រោះបឋម បាន ថ្លែងថា ការពង្រឹងមន្ទីរពេទ្យថ្នាក់ខេត្តឱ្យ មានកម្រិត និងមានសមត្ថភាពដូចមន្ទីរពេទ្យ ថ្នាក់ជាតិគឺជាការចំាបាច់ ដេលគណបក្ស លោកត្រូវ ដាក់ជាអាទិភាព។
លោក បានថ្លែងថា ៖ «យើងក៏មានគោលការណ៍ ក្នុង ការរៀបចំមន្ទីរពេទ្យរដ្ឋណាមួយជាគោល ក្នុង ការ ព្យា បាល ជំងឺទៅដល់ ជនចាស់ជរា និងមនុស្សពេញវ័យដោយ មិនគិតថ្លៃ ដែលមានស្តង់ដារការព្យាបាលដូចនឹងមន្ទីរពេទ្យគន្ធបុប្ផា ផងដែរ»។
លោក នៀម លាងឈីម ក៏បាន លើកឡើងដែរថា នៅតាមមណ្ឌលសុខភាពនីមួយៗក៏ត្រូវមានពេទ្យ ជំនាញប្រចាំការ, មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ដល់កូនក្មេង និង ទារក, គ្រប់មណ្ឌលសុខភាពត្រូវមាន ឡានសង្រ្គោះបន្ទាន់ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលា, គាំទ្រ ឱ្យមានមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱសថបុរាណ និង ការវាយតម្លៃអាជីវកម្ម ឱសថបុរាណ និង មានគោលការណ៍អាទិភាពសំខាន់ៗមួយចំនួនទៀត។
ចំណែក លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បាន លើកឡើងពី គោល នយោបាយ របស់ខ្លួន លើវិស័យសុខាភិបាលនេះផងដែរថា កម្ពុជាពិតជាត្រូវការប្រព័ន្ធសុខាភិបាល មួយដែលមានគុណភាព និងប្រសិទ្ធភាពដើម្បី បំពេញតួនាទី ផ្តល់សេវា ថែទាំសុខភាពជាមូលដ្ឋានដល់ប្រជាពលរដ្ឋ គ្រប់រូប៕
ដោយ:ជា សុខនី