ឯកឧត្តម សៅ សារឿន ដឹកនាំក្រុមការងារចុះផ្សព្វផ្សាយនិងបង្រៀនគូសន្លឹងឆ្នោតដល់ខ្នងផ្ទះពលរដ្ឋឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប

ខេត្តសៀមរាប៖ ក្នុងព្រឹត្តិការនយោបាយជាប្រវត្តិសាស្ត្រនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ឆ្នាំ២០២៣នេះសូមបន្ត បោះឆ្នោតគាំទ្រឲ្យបានលើសលប់បន្ថែមទៀត ដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សៅ សារឿន ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ចុះផ្សព្វផ្សាយ និង បង្រៀនពលរដ្ឋឲ្យគូសសន្លឹកឆ្នោតទៅតាមប្រតិទិនរបស់ គ.ជ.ប ។

ក្នុងយុទ្ធនាការនៃការឃោសនាស្វែងរកសំឡេងឆ្នោតពីប្រជាពលរដ្ឋក្នុងភូមិត្រពាំស្នោររយៈពេលជាងមួយសប្តាហ៍ដំបូងនេះ ឯកឧត្តម  សៅ សារឿន រួមជាមួយសមាជិកក្រុមការងារថ្នាក់កណ្តាល ថ្នាក់ស្រុក ឃុំ និងកម្លាំយុវជនមូលដ្ឋានឃុំ និងភូមិទាំង១១ បានបន្តចុះផ្សព្វ ផ្សាយ ដល់គ្រប់ខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបិទខិតប័ណ្ណ ចាក់ឧឃោសនាស័ព្ទផ្សព្វផ្សាយនៅទីស្នាក់ការភូមិ ក្នុងសហគមន៍ និងនៅទីសាធារណៈ ដើម្បីផ្សព្វផ្សាយស្តីពីរគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា នីតិកាលទី៧ ឆ្នាំ២០២៣ និងបង្រៀនឲ្យសមាជិក សមាជិការបក្ស និងបងប្អូន អ៊ំ ពូ មីង ពីរបៀបគូសន្លឹកឆ្នោត ដែលបានការ និងសន្លឹកឆ្នោតមិនបានការធ្វើយ៉ាងណាពន្យល់និងណែនាំពួកគាត់គូសឲ្យបានត្រឹមត្រូវតាមស្តង់ដារបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប  ។

លោក អ៊ន់ គឹមអូន  តំណាងអាជ្ញាធរឃុំវ៉ារិន បានឱ្យដឹងថា ក្នុងរយៈពេល ២សប្តាហ៍នៃ យុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតពីប្រជាពលរដ្ឋកន្លងមកនេះ ក្រុមការងារចុះមូលដ្ឋានឃុំវ៉ារិន ស្រុកវ៉ារិន ដឹកនាំដោយលោក ស៊ុយ សាង ប្រធានក្រុមការងាថ្នាក់រស្រុកបានបន្តចុះផ្សព្វផ្សាយដល់ខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋនៅតាមណ្តាភូមិ នីមួយៗក្នុងឃុំវ៉ារិន និងចាក់ឧឃោសនស័ព្ទផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស បិទខិតប័ណ្ណតាមទីសាធារណ: ចែកខិតប័ណ្ណ និង បានណែនាំពួកគាត់គូសសន្លឹកឆ្នោតទៅតាមស្តង់ដារបស់ គ.ជ.ប ។

លោក អ៊ន់ គឹមអូន  បានបញ្ជាក់ថាឃុំវ៉ារិនមាន  ១១ភូមិ ដែលមានប្រជាពលរដ្ឋ សរុបចំនួន ១៤៥៣៦នាក់, ស្រី ៧១៤៩នាក់ ប្រជាពលរដ្ឋ មាននៅក្នុងបញ្ជីបោះឆ្នោត គ.ជ.ប ឆ្នាំ២០២២ មានចំនួន ៦១០០ នាក់ ,ស្រី ៣០៤៦នាក់ ក្នុងនោះគណបក្សប្រជា ជន កម្ពុជាមានចំនួន ៤០៦០នាក់ ស្រីចំនួន ១៧៥២នាក់ ក្នុងនោះមាន ១៨សាខាបក្ស មាន ៣២៥ ក្រុមបក្ស ៕ប្រភព ៖ ក្រុមការងារចុះមូលដ្ឋាន ឃុំវ៉ារិន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner