វិស័យអាកាសចរស៊ីវិលស្តារបាន៥០ភាគរយមកវិញ (Video Inside)
អត្ថបទដោយ៖
Apsara Net
វិស័យអាកាសស៊ីវិលដែលបានធ្លាក់ចុះយ៉ាងគំហុកក្នុងសម័យកាលឆ្លងខ្លាំងនៃជម្ងឺកូវីដ១៩ ត្រូវបានស្តារឡើងមកបានប្រមាណពាក់កណ្តាលវិញហើយ។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលលោក ស៊ិន ចាន់សេរីវុត្ថា បានថ្លែងថាក្នុងរយៈពេល៦ខែដើមឆ្នាំនេះ, កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួនជាង២លាន៤សែននាក់។ បើប្រៀបធៀបនឹងឆ្នាំ២០២២ក្នុងរយៈពេលដដែលដូចគ្នានេះ តួលេខនេះកើនឡើង ២៧០% ឬបានស្តារ ឡើងវិញបាន ៥០% ប្រៀបធៀបឆ្នាំ២០១៩ មុនកម្ពុជាមានវិបត្តិជំងឺកូវីដ១៩។
លោកបានថ្លែងថានៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ, ប្រតិបត្តិការហោះហើរដឹកអ្នកដំណើរជាតិ និងអន្តរជាតិ និងទំនិញមានជាមធ្យម៨៥០ជើង ក្នុងមួយសប្ដាហ៍ តាមរយៈការចេញ និងចូលតាមច្រកអាកាសយានដ្ឋានអន្តរជាតិទាំង៣។