រថយន្តក្រុងប្រមាណ ៣៥០គ្រឿង នឹងដាក់ឱ្យដឹកជញ្ជូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅតាមបណ្តាខេត្ត កំលុងពេលបោះឆ្នោត

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងប្រមាណ ៣៥០ គ្រឿង ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់កម្មករ និយោជិត និងប្រជា ពល រដ្ឋ ទៅតាមបណ្តាខេត្ត កំលុងពេលបោះឆ្នោត ជ្រើសតាំង តំណាង រាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ នេះ។

ដើម្បីត្រៀមការងារខាងលើ នៅរសៀលថ្ងៃទី១៨ កក្កដានេះ នៅសាលា រាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជំរុញឱ្យការងារនេះ ឱ្យទទួល បានជោគជ័យ ទៅតាមអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេ ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ។

រដ្ឋបាលរាជធានីភ្នំពេញនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិក និងប្រជាពលរដ្ឋ បានទៅស្រុកកំណើត ចូលរួមទៅ បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹង ប្រព្រឹត្ត ទៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះដោយ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុង ប្រមាណ៣៥០គ្រឿង សម្រាប់បម្រើ សេវា ដឹកជញ្ជូនសាធារណៈ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដាដោយមិនបង់ប្រាក់ ដោយបាន បែងចែងជា១០ទី តាំងនៅ ក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសនេះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានណែនាំដល់ មន្ត្រីពាក់ព័ន្ធដែលអនុវត្តការងារនេះត្រូវបំពេញការងារឱ្យបានល្អ ជាមួយ និងការបើកបរដោយការប្រុងប្រយ័ត្ន ដើម្បីធានាសុវត្តិភាពជូនពួកគាត់ ទាំងទៅនិងមកភ្នំពេញវិញ និង ត្រូវដឹកជញ្ជូនពួកគាត់ដោយ មិនមានការ រើសអើង ។ ចំពោះអាជ្ញាធរខណ្ឌដែលមានចំណតនៅក្នុងមួលដ្ឋាន របស់ខ្លួនត្រូវចុះពិនិត្យនិងសម្រួលលើការងារនេះ ជាមួយនិង ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ៕
អត្ថបទ៖ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner