សម្តេចតេជោ ប្រធានព្រឹទ្ធសភា៖ កម្ពុជាមកដល់ពេលនេះ មិនទាន់ត្រូវការភាគីទី៣ ក្នុងការចូលរួមចំណែកដោះស្រាយ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃទេ
អត្ថបទដោយ៖
ឆាយ រត្ថា
(ភាគីទី៣ នោះ គឺសំដៅទៅលើប្រទេសទី៣)។ អ្វីដែលកម្ពុជាត្រូវការនោះ គឺការជំរុញការដោះស្រាយតាមរយៈយន្តការសន្តិវិធី ពោល គឺតាមរយៈយន្តការ នៃច្បាប់អន្តរជាតិ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុន្តែទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុនអាចជម្រា បទៅនាយករដ្ឋមន្ត្រីជប៉ុន ដើម្បីអាចឱ្យជប៉ុន ជំរុញភាគីថៃ ឱ្យដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើយន្តការនៃច្បាប់អន្តរជាតិ។
ជំនួបសម្តែងការគួរសមរវាងសម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងឯកឧត្តម Nagashima Akihisa ទីប្រឹក្សាពិសេស របស់នាយករដ្ឋមន្ត្រីជប៉ុន
០១ កក្កដា ២០២៥
#ams1minute