សម្ដេចតេជោ ប្រធានព្រឹទ្ធសភា លើកឡើង អំពីការពង្រីក ទំនាក់ទំនង រវាង កម្ពុជា-សិង្ហបុរី បន្ថែមទៀត
អត្ថបទដោយ៖
ឆាយ រត្ថា
តាមរយៈវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យ ទេសចរណ៍ ពិសេស សម្តេចចង់ឱ្យមានជើងហោះហើរ កាន់តែច្រើនបន្ថែមទៀត ពីសិង្ហបុរីមកកាន់កម្ពុជា។
សម្ដេចតេជោ បានចែករំលែកអំពីស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយបញ្ជាក់ថា កម្ពុជាមិនចង់មាន បញ្ហា សង្គ្រាមជាមួយ ប្រទេសជិតខាងនោះទេ គឺចង់ដោះស្រាយដោយសន្តិវិធី និងឈរលើច្បាប់ អន្តរជាតិ ប៉ុន្តែប្រសិនបើនៅតែបំពាន និងឈ្លានពាន គឺ យើងត្រូវប្រើសិទ្ធិការពារ វៃបកត្រឡប់ទៅវិញ។
នាយករដ្ឋមន្ត្រី សិង្ហបុរី Lawrence Wong បានអរគុណចំពោះការពន្យល់របស់សម្ដេចតេជោ ហើយសង្ឃឹមថា ភាគីទាំងពីរ នឹង ដោះស្រាយបញ្ហាដោយសន្ដិវិធី ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ។
#ams1minute