តាំងពីស.វទី១៤មក! កម្ពុជា ជាប្រទេសដែលត្រូវគេឈ្លានពានរហូត។ មានមូលហេតុច្រើនដែល ក្នុងនោះ យើងគួរលើកឡើងពីរ៖

ទី១៖ កម្ពុជាព័ទ្ធជុំវិញទៅដោយប្រទេសជិតខាងខ្លាំងពូកែជាងខ្លួន។

ទី២៖ កម្ពុជាសម្បូរទៅដោយប្រាង្គប្រាសាទដែលមិនត្រឹមតែជានិមិត្តរូបនៃអានុភាព (សម័យមុន) ប៉ុណ្ណោះទេ តែក៏ជាប្រភពនៃជំនឿសាសនា, ប្រភពសេដ្ឋកិច្ច និងទេសចរណ៍មួយ (សម័យឥឡូវ) មិនចេះរីងស្ងួត។

ម្ល៉ោះហើយ ក្នុងគោលដៅរក្សាកម្ពុជា ការពារអធិបតេយ្យ និងបូរណភាពនៃប្រជាជាតិយើង កូនក្មួយប្រហែលជាគ្មានជម្រើសអ្វីផ្សេងក្រៅតែពីបន្តប្រឹងប្រែងអភិវឌ្ឍខ្លួន (ពិសេស ពេលស្រុកសាន្តត្រាណ) ដើម្បីក្លាយជាខ្មែរជា និងខ្មែរពូកែ ជាអាទិ៍ក្នុងវិស័យបច្ចេកវិជ្ជា និងវិទ្យាសាស្ត្រ…។

✍️ Jean-François Tain

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner