ប្រជាពលរដ្ឋក្រីក្រជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃចំនួន៦០គ្រួសារ មានការសប្បាយរីករាយដោយបានទទូលគ្រឿងឧបភោគបរិភោគ ពីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ប្រជាពលរដ្ឋក្រីក្រដែលជួបការលំបាកខ្វះខាតនៅក្នុងជីវភាពប្រចាំថ្ងៃនិងចាស់ជរាគ្មានទីពឹងចំនួន៦០គ្រួសារមកពី១០ភូមិក្នុងឃុំព្រះនិញ្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានមកទទួលយកអំណោយពីសម្បុរសជនមួយចំនួន ដែលបានបានចំណាយធនធានផ្ទាល់ខ្លួនយកមកចែកជូននាពេលនេះនាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយនឹងគ្រឿងឧបភោគបរិភោគ និងថវិកានាពេលនេះដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ព្រំ វណ្ណះ អភិបាល នៃគណៈអភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយលោក ទេព្យ ឡឹង និងភរិយា ព្រមទាំងមានការចូលរួមពីសម្បុសជននានាជាច្រើនរូបទៀត ។

មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្រក្រីក្រនិងចាស់ជរាគ្មានទីពឹងក្នុងឱកាសនោះ ឯកឧត្តម ព្រំ វណ្ណះ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាកសម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសក្នុងស្ថានភាពដែលបងប្អូនបាននិងកំពុងជួបការលំបាកដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីទ្បើយ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានខិតខំគ្រប់លទ្ធភាព និងកៀរគរធនធានគ្រប់បែបយ៉ាង ដើម្បីជួយដោះស្រាយជីវភាពរស់នៅ និងថែរក្សាសុខភាពជូនដល់ប្រជាពលរដ្ឋយើងនៅគ្រប់ទីកន្លែងទាំងអស់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង ។ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តថានឹងមិនទុកឲ្យប្រជាពលរដ្ឋយើងណាម្នាក់ស្លាប់ដោយការអត់បាយឡើយ ។

ឯកឧត្តម ព្រំ វណ្ណះ បានបញ្ជាក់ថា ជាក់ស្ដែង, ថ្ងៃនេះ ថ្នាក់ដឹកនាំក្រុមការងារស្រុកគងពិសីនិងរួមជាមួយសម្បុរសជន បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរភោគជាច្រើនមុខមួយចំនួនមកចែកជូនបងប្អូន ដែលក្រីក្រ ចាស់ជរាគ្មានទីពឹងនាពេលនេះដើម្បីជួយរំលែកការលំបាករបស់បងប្អូនបានមួយរយៈពេលខ្លីតែប៉ុណ្ណោះ ។ ឯកឧត្តមបានក៍បានថ្លែងអំណរគុណដល់សម្បុរសជននានាដែលបានបរិចាកនូវសំគ្រឿងឧបភោគបរិភោគនិងធនធានផ្ទាល់ខ្លួនជាច្រើននាពេលនេះព្រមទាំងបានអំពាវនាវដល់សប្បុរសជននានា សូមបន្តនូវចូលរួមសកម្មភាពមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល បន្តទៀតក្នុងគ្រាដែលប្រជាពលរដ្ឋបាន និងកំពុងជួបប្រទះការលំបាកខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។

ឯកឧត្តម អភិបាលរង ខេត្តបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋយើងអោយបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ ១៩ដោយត្រូវលាងដៃ និងពាក់
ម៉ាស់ជាប់ជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល អោយបានត្រឹមត្រូវព្រមទាំងជម្រុញដល់បងប្អូនប្រជាពលរដ្ឋយើង ត្រូវបន្តខិតខំបង្កបង្កើនផលដាំដំណាំរួមផ្សំនិងការចិញ្ចឹមសត្វដើម្បីស្តាជីវភាពគ្រួសារឡើងវិញ ។

ក្នុងឱកាសនោះឯកឧត្តម ព្រំ វណ្ណះ និងលោក ទេព្យ ឡឹង ព្រមទាំងសម្បុរសជន បាននាំយកអំណោយចែកជូនដល់បងប្អូនក្រីក្រជួបការលំបាក និងចាស់ជរាគ្មានទីពឹងចំនួន៦០គ្រួសារដោយក្នុង១គ្រួសារទទួលបាន មី១កេះ អង្ករ ២០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ប្រេងឆា១ដប និងថវិកា ៦ម៉ឺនរៀលផងដែរ ។

ក្រោយចប់សំណេះសំណាលជាមួយប្រជាពលរដ្ឋរួចមក ឯកឧត្តម ព្រំ វណ្ណះ និងលោកអភិបាលស្រុក គងពិសី និងលោក ទេព្យ ឡឹង រួមជាមួយសម្បុរសជននិងអាជ្ញាធរដែនដីបានចុះទៅពិនិត្យមើលស្ថានភាពផ្លូវដែលមួយខ្សែ ចូលទៅក្លោងទ្វារវត្តត្រាពាំងវែង ដើម្បីឈូសឆាយគៀងអោយរៀបស្មើដែលខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងព្រះសង្ឃដែលគង់ ចាំវត្តត្រពាំវែងធ្វើបុណ្យទានដោយងាយស្រួលផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner