ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនគ្រោងនឹងបើកការហោះហើររបស់ខ្លួនមកកាន់រាជធានីភ្នំពេញវិញនៅដើមខែធ្នូ

ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) នៅថ្ងៃ២៥វិច្ឆិកានេះ បានប្រកាសថា ក្រុមហ៊ុននឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងតូក្យូ (ណារីតា) មករាជធានីភ្នំពេញ នៅថ្ងៃទី២, ទី៥, ទី៩, ទី១២, ទី១៦, ទី១៩ខែធ្នូឆ្នាំ ២០២០ និងថ្ងៃទី៩ និងថ្ងៃទី២៣ ខែមករាឆ្នាំ ២០២១ ។

ក្រុមហ៊ុនអាកាសចរណ៍ អាណា (All Nippon Airways-ANA) ប្រកាសផ្អាកការហោះហើរមកកម្ពុជា ចាប់តាំងពីថ្ងៃទី៥សីហាឆ្នាំ២០២០ ក្នុងពេលដែលមានវិបត្តិជំងឺកូវីដ-១៩។

ក្រុមហ៊ុនអាកាសចរណ៍ (ANA) គឺជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតមួយរបស់ជប៉ុន បានចាប់ផ្ដើមការហោះហើរជាលើកដំបូងមកទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ដោយហោះហើរ៧ជើងក្នុង១សប្ដាហ៍ និងប្រើប្រាស់ប្រភេទយន្តហោះ ប៊ូអ៊ីង ៧៨៧៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner