ឆេះសម្ភារៈក្នុងផ្ទះល្វែង ក្បែរវត្តជេីងឯក និងជាប់នារីម្នាក់ក្នុងផ្ទះផ្អេីលដល់ប្រជាពលរដ្ឋជួយសង្គ្រោះទាន់
ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ត្រូវបានផ្សែងភ្លេីងរោលឡេីងខ្មៅខ្លួនប្រាណ ខណៈត្រូវបានបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងជួយសង្គ្រោះចេញពីក្នុងផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះសម្ភារៈមួយឆាវ កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅផ្ទះល្វែងជាប់របងវត្តជេីងឯក ក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ផ្ទះកេីតហេតុខាងលេីនេះគឺមានម្ចាស់ផ្ទះជាមន្ត្រីរាជការ ហេីយតែងតែចេញធ្វេីការទុកក្មួយស្រីម្នាក់នៅផ្ទះ ដោយក្មួយស្រីក៏ចាក់សោរខាងក្នុងផ្ទះដេីម្បីសម្រាកផងដែរ ខណៈនៅពេលកេីតហេតុមានអ្នកជិតខាងបានឃេីញមានផ្សែងហុយចេញក្នុងផ្ទះ ទាំងដែរនារីវ័យក្មេងត្រូវជាក្មួយម្ចាស់ផ្ទះបានស្រែកឲ្យគេឯងជួយផងដែរ ព្រោះភ័យពេករកសោរផ្ទះមិនឃេីញ ។
ភ្លាមៗនោះប្រជាពលរដ្ឋបានយកម៉ូទ័រកាត់សោរចាត់ទ្វារ ដេីម្បីចូលជួយសង្គ្រោះដល់នារីវ័យក្មេងដែលជាប់ក្នុងផ្ទះកេីតហេតុខាងលេី ទាន់ពេល និងបានយកបំពង់ពន្លត់អគ្គិភ័យ ព្រមទាំងតទយោទឹកបាញ់ពន្លត់ឲ្យរលត់ទៅវិញភ្លាមៗដោយមិនបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ ។ ក្នុងហេតុការណ៍អគ្គិភ័យនេះដែរ បានធ្វេីឲ្យពូក ដង្ហាល់ និងសម្ភារៈមួយចំនួនទៀតក្នុងផ្ទះ ត្រូវបានឆេះ និងរោលឲ្យខូចខាត តិចតួចប៉ុណ្ណោះ ៕ ដោយ៖ ជីម ភារ៉ា








