ការចាក់វ៉ាក់សាំងទូទាំងប្រទេសដូសទី១បានជាង៤០ម៉ឺន៧ពាន់នាក់, ដូសទី២បាន២៣ម៉ឺន៨ពាន់៥១៦នាក់ (Video Inside)

ចំនួនមនុស្សដែលបានទទួលចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន១ម៉ឺន៧ពាន់៩៩៦ នាក់ច្រើនរយៈពេលម្សិលមិញដែលមានចំនួន១ម៉ឺន៦ពាន់១១៨នាក់។ ចំនួនចាក់វ៉ាក់សាំងទាំង១ម៉ឺន៧ពាន់ ៩៩៦នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ គឺរួមមានទាំងការចាក់ដូសលើកទី១បានចំនួន៦ពាន់ ៥៨៣នាក់ និងការចាក់ដូសលើកទី២មានចំនួន១ម៉ឺន១ពាន់៤១៣នាក់ ទាំងវ៉ាក់សាំងស៊ីណូហ្វាមនិងវ៉ាក់សាំង AstraZeneca ។ កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងតាំងពីថ្ងៃទី១០កុម្ភៈឆ្នាំ២០២១។

យោងតាមក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ៣១មីនា ការចាក់វ៉ាក់សាំងក្នុងដូសលើកទីមួយជូនដល់ប្រជាពលរដ្ឋស៊ីវិល បានចំនួន២៦ម៉ឺន៦ពាន់៣៤៧នាក់ និងការចាក់ដូសលើកទី២លើពលរដ្ឋស៊ីវិល មានចំនួន១២ម៉ឺន៨ពាន់៩៣៦នាក់។ ពីខាងក្រសួងការពារជាតិនោះវិញ ចំនួនអ្នកបានចាក់ដូសទីមួយបានកើនដល់១៤ម៉ឺន៩០២នាក់ និងអ្នកបានចាក់ដូសលើកទី២ចំនួន ១០ម៉ឺន៩ ពាន់៥៨០នាក់។ បើគិតសារុបអ្នកទទួលការចាក់ដូសលើកទី១នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី៣១មីនា ទាំងស៊ី វិលនិងយោធាមានចំនួន៤០ម៉ឺន៧ពាន់២៤៩នាក់។ ចំណែកការចាក់ដូសលើកទី២ទាំងស៊ីវិលនិងយោធា មាន សារុបចំនួន២៣ម៉ឺន៨ពាន់៥១៦នាក់។

https://www.youtube.com/watch?v=MbpJngEd-tI
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner