សមត្ថកិច្ចខេត្តតាកែវចាប់បង្ក្រាប ជនសង្ស័យម្នាក់ជាមួយកញ្ឆាក្រៀមជាង២គីឡូក្រាម (Video Inside)
ជនសង្ស័យម្នាក់ជាមួយកញ្ឆាក្រៀមជាង២គីឡូក្រាមត្រូវសមត្ថកិច្ចខេត្តតាកែវចាប់បង្ក្រាប។ អធិការនគរបាល ស្រុកគិរីវង់ ខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ បានថ្លែងថាការចុះបង្ក្រាបនេះ បានធ្វើវេលាយប់មិញ ក្នុងចំការស្វាយមួយកន្លែងនៃភូមិជ្រោយ ក្នុងឃុំព្រះបាទជាន់ជុំ។
ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចបានចាប់ក្នុងពេល កំពុងរៀបចំកញ្ឆាក្រៀមនៅក្នុងរោងនិងបម្រុងដឹកយកចេញ។ ជនសង្ស័យឈ្មោះ សំ ស៊ីណាយ ហៅហ៊ាង អាយុ២៨ឆ្នាំ ជាពលរដ្ឋមានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន កញ្ឆាក្រៀមទម្ងន់២គីឡូក្រាម៥០០ក្រាម និង ម៉ូតូ២គ្រឿង ។