ខេត្តព្រៃវែង មានអ្នកស្លាប់លើកដំបូងដោយកូវីដ-១៩ (Video Inside)

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បុរសអាយុ៣៥ឆ្នាំរស់នៅភូមិឫស្សីចក, ឃុំព្រៃគ្នេស នៃស្រុកមេសាង បានស្លាប់ដោយសារកូវីដ១៩ មុនពេលបញ្ជួនមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ យោងតាមសេចក្តីប្រកាសព័ត៌មានដដែល អ្នកជម្ងឺពីព្រៃវែងនោះ បានដឹកចូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី៥មេសាវេលាម៉ោង១០និង២០ នាទីព្រឹកក្នុងស្ថានភាពសន្លប់បាត់បង់ស្មារតី និងគ្មានសញ្ញាជីវិតឡើយ ប៉ុន្តែក្រុមគ្រូពេទ្យបានព្យាយាមជួយ សង្គ្រោះតាមលក្ខណៈបច្ចេកទេសដោយធ្វើចលនាបេះដូងអស់រយៈពេល៣០នាទី ប៉ុន្តែនៅតែមិនអាចជួយ សង្គ្រោះអ្នកជម្ងឺឲ្យរួចផុតពីសេចក្តីស្លាប់បានឡើយ។

ក្រុមគ្រូពេទ្យបានបញ្ជាក់ថាក្រោយការយកសំណាកទៅ វិភាគលទ្ធផលបានបង្ហាញថាសពនោះមានវិជ្ជមានកូវីដ១៩។ កម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ១៩ចំនួន ២២នាក់ហើយ រួមទាំងអ្នកស្លាប់លើកដំបូងពីខេត្តព្រៃវែងនេះ។

https://www.youtube.com/watch?v=JbQhf1JNcfU
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner