រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន គ្រោងចូលរួមកិច្ចសន្ទនា ត្រីភាគីបើកចំហរអាស៊ាន និងចក្រភពអង់គ្លេស (Video Inside)

កិច្ចសន្ទនាត្រីភាគីបើកចំហរ នៃថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន និងចក្រភពអង់គ្លេស គ្រោងនឹងប្រព្រឹត្តទៅនៅ ក្នុងសប្តាហ៍នេះ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំត្រីភាគីបើកចំហរនោះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ មេសា ឆ្នាំ២០២១ តាមប្រព័ន្ធ Online ។

យោងតាមក្រសួងការបរទេសកម្ពុជា កិច្ចសន្ទនាត្រីភាគីបើកចំហរ នឹងពិភាក្សាលើការរកវិធី និងមធ្យោបាយនានា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនាក់ទំនងរវាងអាស៊ាន និងចក្រភពអង់គ្លេស ក្នុងការដោះស្រាយសេចក្ដីបារម្ភរួម ផ្នែកសុខភាពនៅក្នុងតំបន់និងពិភពលោក ជាពិសេសការរាតត្បាតជំងឺកូវីដ-១៩, ការពង្រីក និងធ្វើឲ្យកាន់តែស៊ីជម្រៅ បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ដើម្បីកសាងនិងការស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយ ចីរភាព និងរឹងមាំ, និងការលើកកម្ពស់ការប្ដេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហា ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។

https://www.youtube.com/watch?v=DCzAKqXgDwE
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner