ខេត្តព្រៃវែង ចេញសេចក្តីដាស់តឿន ក្រោយមានមនុស្សស្លាប់ដោយសារកូវីដ-១៩ (Video Inside)

ខេត្តព្រៃវែង ដែលមានមនុស្សស្លាប់លើកដំបូង ដោយសារកូវីដ១៩ បានចេញសេចក្តីជូនដំណឹងដាស់តឿនការ ប្រុងប្រយ័ត្នរាល់អ្នកធ្វើដំណើរមកពីក្រៅស្រុក ជាពិសេសក្នុងឳកាសបុណ្យចូលឆ្នាំខ្មែរ ជិតមកដល់នេះ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត គឺរវាងពីថ្ងៃទី៦ដល់១៨មេសា ប្រជាពលរដ្ឋណាដែលមានឳពុកម្តាយ, បងប្អូនកូនចៅ វិលត្រឡប់មកពីបណ្តារាជធានីខេត្ត ដែលកំពុងមានការរីករាលដាលជម្ងឺកូវីដ១៩ ត្រូវរាយការណ៍ ជួនអាជ្ញាធរមូលដ្ឋានរបស់ខ្លួនដើម្បីមានវិធានការគ្រប់គ្រង, បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តដដែល បានដាស់តឿនពលរដ្ឋសូមជួបជុំក្រុម គ្រូសារតាមគេហដ្ឋានរៀងៗខ្លួនចៀសវាងធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់ និងជៀសវាងការធ្វើដំណើរ មិនចាំបាច់ឆ្លងកាត់រាជធានីខេត្ត។ ជៀសវាងការធ្វើដំណើរមិនចាំបាច់ទៅកាន់ឬចេញចូលតំបន់ដែលមានហានិ ភ័យខ្ពស់នៃការឆ្លងរាលដាលជម្ងឺកូវីដ១៩កំណត់ដោយក្រសួងសុខាភិបាល។

សេចក្តីជួនដំណឹងនៅបានអំពាវ នាវការជៀសវាងរៀបចំពិធីផ្សេងៗរួមទាំងពិធីសាសនាផងឬការជួបជុំគ្នាទាំងឡាយណាដែលមានសភាពអ៊ូរអរ មានមនុស្សចួលរួមច្រើន។ សេចក្តីជួនដំនឹង បានដាស់តឿនការអនុវត្តវិធានការ៣ការពារនិង៣កុំថែមទៀត ដើម្បី បង្កាទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩។ ខេត្តព្រៃវែង មានអ្នកកំពុងឆ្លងកូវីដ១៩សារុបចំនួន២១នាក់ហើយដែលកំពុង ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្ត។

https://www.youtube.com/watch?v=_AL5lNlLLwQ
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner