ក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ចេញមុខធានាមិនឲ្យខ្វះអង្ករ (Video Inside)

សេចក្តីព្រួយបារម្ភរបស់ពលរដ្ឋមួយចំនួនលើបញ្ហាផ្គត់ផ្គង់អង្ករក្នុងពេលដែលមានការបិទរាជធានីភ្នំពេញនិង ក្រុងតាខ្មៅនាពេលនេះ ត្រូវបានក្រសួងពាណិជ្ជកម្មនិងសហព័ន្ធស្រូវអង្ករកម្ពុជា បានចេញមុខធានាថា នឹងមិនឲ្យមានបញ្ហានេះកើតឡើងឡើយ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និង សហពន្ធ័ស្រូវអង្ករកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំឲ្យមានការព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ព្រោះ ការព្រួយបារម្ភននោះអាចជា ហេតុនាំឲ្យមានជនឆ្លៀតឱកាសមួយចំនួនអាចតម្លើងថ្លៃអង្ករបាន។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ដើម្បីសម្រួលបន្ទុក និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្រុមហ៊ុនហ្គ្រីនត្រេដ នឹងបន្តដំណើរការបញ្ចេញអង្ករលក់ជាធម្មតា បន្ថែមលើទីតាំងកន្លែងលក់អង្កររបស់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានស្រាប់ចាប់ពីថ្ងៃទី១៥មេសា ឆ្នាំ២០២១ រហូតដល់ស្ថានការណ៍វិលត្រឡប់មករកភាពប្រក្រតីឡើងវិញ។

https://www.youtube.com/watch?v=q48wV6kNhlw
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner