ខេត្តក្រចេះ បញ្ចេញអត្តសញ្ញាណអ្នកឆ្លងថ្មី២នាក់ (Video Inside)

ខេត្តក្រចេះ បានបញ្ចេញអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ថ្មី នៅថ្ងៃនេះ ដើម្បីការស្វែងរកមនុស្សសង្ស័យជាប់ពាក់ព័ន្ធ។ ខេត្តក្រចេះ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ បានរកឃើញមនុស្ស២នាក់ឆ្លងកូវីដ១៩។ រដ្ឋបាលខេត្ត បានបញ្ចេញអត្តសញ្ញាណមនុស្សឆ្លងទាំង២ រួមមានឈ្មោះ យាម ដានី ភេទស្រី អាយុ២៩ឆ្នាំ និងឈ្មោះ ស៊ីម សារុំ ភេទស្រី អាយុ៣៤ ឆ្នាំ ដែលអ្នកទាំង២ មានទីលំនៅភូមិវាលបីចក្រីហេង, ឃុំគ្រញូងសែនជ័យ នៃស្រុកស្នួល។ រដ្ឋបាលខេត្តក្រចេះ បានអំពាវនាវដល់ប្រជាពលរដ្ឋជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺ សូមរួសរាន់មក ជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវ។

រដ្ឋបាលខេត្ត បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកវិជ្ជមានទាំង ២នាក់នេះ សូមរួសរាន់ ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

https://www.youtube.com/watch?v=NCJnwo5CAqQ
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner