ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់២ម៉ឺន៦ពាន់២២៦នាក់ (Video Inside)
ការឆ្លងចូលក្នុងសហគមន៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការកើនឡើង៨៦ករណី បើប្រៀបធៀប កាលពីម្សិលមិញ។ ការឆ្លងកូវីដ១៩ថ្មីនៅថ្ងៃពុធនេះ មានចំនួន៦២៦ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃ អង្គារ៍នោះ មានចំនួន៥៤០ករណី។
គិតក្នុងរយៈពេល៣ថ្ងៃចាប់ផ្តើមពីថ្ងៃច័ន្ទនោះមក ការឆ្លងមានសរុប១ពាន់ ៧០៦ករណីហើយ ដែលជាតួលេខបង្ហាញភាពមិនទាន់ធូរស្រាលឡើយ បើទោះបីជារាជធានីភ្នំពេញបានលុប ចោលតំបន់ក្រហម និងបានចាប់ផ្តើមដាក់ដំណើរការផ្សាររដ្ឋនិងអាជីវកម្មតាមកន្លែងមួយចំនួនសាឡើងវិញ និង ការលុបចោលបំរាមគោចរនោះក៏ដោយ។
កម្ពុជាគិតត្រឹមថ្ងៃទី២៦ខែឧសភា ការឆ្លងសរុបទូទាំងប្រទេសចំនួន ២ម៉ឺន៦ពាន់៩៨៩នាក់, ការស្លាប់សរុបមានចំនួន១៩០នាក់ក្រោយការស្លាប់ថ្មីចំនួន៧នាក់ក្នុងរយ:ពេល២៤ម៉ោង កន្លងមកនេះ។ ចំណែកការព្យាបាលជាសះស្បើយសរុបមានចំនួន១ម៉ឺន៩ពាន់៧៧២នាក់ ក្រោយការព្យាបាល ជាសះស្បើយចុងក្រោយនេះចំនួន៧៥០នាក់ថែមទៀត។