សពទាហានមួកខៀវកម្ពុជា ទទួលមេដាយកិត្តិយសអង្គការសហប្រជាជាតិ» ដេក ហាម៉ាស ស្កុល» (Video Inside)
សពទាហានមួកខៀវកម្ពុជាម្នាក់ ដែលស្លាប់ដោយសារកូវីដ១៩ នឹងទទួលបានមេដាយកិត្តិយសពីអង្គការសហប្រជាជាតិ។ សេចក្តីប្រកាសរបស់ អង្គកាសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២១ មេដាយ »ដេក ហាម៉ាស ស្កុល» នឹងត្រូវប្រគល់ជូនវីរជនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានទទួលមរណភាព ក្នុង ពិធី រំលឹកវិញ្ញាណក្ខន្ធ ដែលធ្វើឡើងនៅឯទីស្នាក់ការ កណ្តាលរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយក។
លោកឧត្តមសេនីយ៍ទោ ស សាវី អតីតកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានទទួលមរណភាពក្នុងអាយុ ៦៣ ឆ្នាំ ដោយសារជំងឺកូវីដ១៩ កាលពីខែឧសភា ឆ្នាំ២០២០ ក្នុងពេលបំពេញ បេសកកម្មនៅប្រទេសម៉ាលី (MINUSMA) ខណៈកងទ័ពមួកខៀវកម្ពុជាចំនួន ៥ នាក់ផ្សេងទៀត ដែលបានឆ្លងជំងឺនេះដែរនោះ បានជាសះស្បើយ។
ដេក ហាម៉ាស ស្កុល គឺជាឈ្មោះរបស់ជនជាតិស៊ុយអែត ម្នាក់ ដែលធ្លាប់ទទួលបានពាន រង្វាន់សន្តិភាពណូបែល និងធ្លាប់បំរើជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិកន្លង មក និងលោកបានបាត់ បង់ជីវិតកាលពីឆ្នាំ១៩៦១។