ខេត្តបាត់ដំបង រកឃើញអ្នកមានវិជ្ជមានកូវីដ១០នាក់ (Video Inside)
ខេត្តបាត់ដំបង បានរកឃើញអ្នកវិជ្ជមានកូវីដថ្មីចំនួន១០នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ រួមមាន៧នាក់ជាពលករមកពីប្រទេសថៃ និង៣នាក់ជា អ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ។
ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៨៨នាក់ ក្នុងនោះមាន ២នាក់បានស្លាប់, ព្យាបាលជាសះស្បើយចំនួន៧០នាក់, ចំណែក១១៤នាក់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ខេត្តបាត់ដំបង និង២នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ៕