ស៊ីម៉ាក់រកឃើញគ្រាប់មីន១០គ្រាប់ផ្សេងទៀត ក្បែរកន្លែងផ្ទុះមីនតោន (Video Inside)
កម្លាំងស៊ីម៉ាក់បានរកឃើញគ្រាប់មីនចំនួន១០គ្រាប់នៅក្បែរទីតាំងដែលផ្ទុះមីនតោនបណ្ដាលឲ្យមនុស្ស២នាក់ ស្លាប់និងរបួសកាលពីម្សិលមិញថែមទៀត។ សូមបញ្ជាក់ថាកាលពីរសៀលថ្ងៃទី២៧ឧសភានេះ នៅភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម បានធ្វើឲ្យមនុស្ស ម្នាក់ស្លាប់និងម្នាក់បានរងរបួសក្នុងហេតុការណ៍ដែលមនុស្សទាំង២នាក់ កំពុងបើកបរគោយន្តធ្វើដំណើរ ដើម្បីទៅកាត់ស្មៅឱ្យចំណីគោ។
អង្គការស៊ីម៉ាក់ បានថ្លែងបញ្ជាក់បន្ថែមនៅថ្ងៃនេះទៀតថា គេបានរកឃើញគ្រាប់មីន តោនចំនួន២គ្រាប់ និងគ្រាប់មីនប្រឆាំងមនុស្សចំនួន៨គ្រាប់ថែមទៀត ដែលស្ថិតនៅក្បែរកន្លែងដែលផ្ទុះមីនតោន នោះ។ ស្រុកសំឡូតខេត្តបាត់ដំបង គឺជាអតីតសមរភូមិប្រយុទ្ធស៊ីសាច់ហុតឈាមគ្នារវាងកងទ័ពរដ្ឋាភិបាលនិង ក្រុមឧទ្ទាមខ្មែរក្រហមនាជំនាន់កម្ពុជារងសង្គ្រាមស៊ីវិលនោះ។