ការជួសជុលផ្លូវជាតិលេខ៣ សម្រេចជិតបាន១០០ភាគរយ (Video Inside)

ការជួសជុលផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពត បានសម្រេចជិត១០០%ហើយ គិតរហូតមកទល់ចុងខែឧស ភានេះ។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ពីភ្នំពេញ ទៅ ក្រុងកំពត សម្រេចបាន៩៨,០៤%ហើយ ដោយបច្ចុប្បន្នក្រសួងកំពុងបន្តពន្លឿនការងារ បំពាក់កាមេរ៉ាចាប់ ល្បឿនយានយន្ត, ការបំពាក់កាមេរ៉ាសុវត្ថិភាព, ការដាក់ឧបករណ៍ត្រួតពិនិត្យជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីង ថ្លឹងទម្ងន់នៅក្នុងតាមស្ថានីយ៍ពាក់ព័ន្ធ និងដោយឡែកសំណង់ ស្ពានអាកាសថ្មើជើងនៅលើកំណាត់ផ្លូវជាតិលេខ ៣ នៅម្ដុំត្រាំខ្នា គ្រោងនឹងបញ្ចប់ការងារទាំងស្រុងក្នុងចុងខែមិថុនាខាងមុខនេះ។

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមាន ប្រវែងសរុប១៣៤គីឡូម៉ែត្រ និង៧៩៦ម៉ែត្រ ត្រូវបានចែកជាពីរដំណាក់កាលគឺ ដំណាក់កាលទី១ពីភ្នំពេញចោមចៅ ទៅបែកគុសនៃខេត្តតា កែវ ដែលមានប្រវែង៧០គីឡូម៉ែត្រ និង ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤គីឡូម៉ែត្រនិង៨២៦ ម៉ែត្រ។ គម្រោងនោះ បានចំណាយថវិកា សរុបប្រមាណ ២១៩លាន៩សែន១ម៉ឺន១ពាន់ដុល្លារអាមេរិក ដែលជា ហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់រយៈពេលសាងសង់ចំនួន៤៨ខែ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner