ចំនួនភ្ញៀវទេសចរណ៍កើនឡើងតិចតួច ក្នុងខែឧសភា (Video inside)

កម្ពុជាបានឃើញនូវកំណើនតួលេខភ្ញៀវទេសចរណ៍តិចតួចនៅក្នុងខែឧសភា ក្នុងពេលដែលការរឹតបន្តឹងបាន បន្ធួរបន្ថយតិចតួចនៅតាមកន្លែងមួយចំនួនដែលមិនប្រឈមហានិភ័យ។ យោងតាមក្រសួងទេសចរណ៍ ក្នុងខែឧសភាឆ្នាំ២០២១ ចំនួនភ្ញៀវទេសចរណ៍ទូទាំងប្រទេសមានសរុប១៩ម៉ឺន៤ពាន់២៥នាក់, ក្នុងនោះរួមមានភ្ញៀវ ជាតិ១៩ម៉ឺន១ពាន់៨២០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២ពាន់២០៥ នាក់។

យោងតាមក្រសួងទេសចរណ៍ គោលដៅសំខាន់ៗដែលមានសកម្មភាពទេសចរណ៍ច្រើនជាងគេក្នុងខែឧសភា រួមមានខេត្តកំពតលំដាប់ទី១ ទទួលបានភ្ញៀវទេសចរណ៍ចំនួន៣ម៉ឺន៨ពាន់៨១៧ នាក់,  លំដាប់ទី២ គឺខេត្តបាត់ដំបងទទួលបានភ្ញៀវ២ម៉ឺន ៦ពាន់ ៨៤០នាក់, លំដាប់ទី៣ គឺខេត្តកែបទទួលបានភ្ញៀវចំនួន២ម៉ឺន៣ពាន់៤នាក់, លំដាប់ទី៤គឺខេត្តសៀមរាបទទួល បានភ្ញៀវចំនួន១ម៉ឺន៨ពាន់៧៥៧នាក់, លំដាប់ទី៥គឺខេត្តកំពង់ស្ពឺទទួលបាន១ម៉ឺន៦ពាន់១៨៧ នាក់ និងលំដាប់ ទី៦គឺ ខេត្តព្រះសីហនុដែលទទួលបានភ្ញៀវទេសចរចំនួន១ម៉ឺន២ពាន់១៦០នាក់។

បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន ចំនួនតួលេខភ្ញៀវទេសចរណ៍នៅក្នុងខែឧសភានោះ មានការកើនឡើងប្រមាណ ៦៩៦,៣៣% បើប្រៀបធៀបនឹងខែមេសាកន្លងមក។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner