ខេត្តពោធិ៍សាត់ តាមចាប់ខ្លួនជនសង្ស័យ៣៨ឆ្នាំ ក្រោយប្រទះឃើញសាកសពភរិយា (Video Inside)

ខេត្តពោធិ៍សាត់ កំពុងតាមចាប់ខ្លួនបុរសអាយុ៣៨ឆ្នាំម្នាក់ ក្រោយមានសេចក្តីរាយការណ៍ថាបុរសនេះបាន សម្លាប់ភរិយារបស់ខ្លួនដោយប្រើពូថៅ។ ស្រ្តីជាភរិយា ឈ្មោះ ស៊ុ ចាន់នី អាយុ៣០ឆ្នាំ ត្រូវបានគេសម្លាប់ដោយ ការកាប់ពូថៅត្រូវចំក្បាល, ដៃទាំងសង្ខាង និងដងខ្លួនបានរងសុះដោយស្នាមពូថៅ ដែលគេជឿថាជាអំពើរបស់ បុរសជាប្តីឈ្មោះ ឡូញ ធារ៉ា ដែលកំពុងស្ថិតក្រោមការស្វែងរកនិងតាមចាប់ខ្លួនពីកម្លាំងមានសមត្ថកិច្ច។ ហេតុការណ៍កាប់សម្លាប់នោះ ត្រូវគេប្រទះឃើញវេលាព្រឹកថ្ងៃទី៣១ឧសភានេះ នៅចំណុចភូមិស្ថានីយ៍, សង្កាត់ ស្វាយអាត់ ក្នុងក្រុងពោធិ៍សាត់។

ករណីឃាតកម្មនោះ ត្រូវគេសង្ស័យថាជាអំពើប្រច័ណ្ឌ ប៉ុន្តែមិនមានសេចក្តីរាយការណ៍បញ្ជាក់លំអិតជុំវិញបញ្ហានោះឡើយ។ រូបភាពបុរសជាប្តីសង្ស័យជាឃាតករ ត្រូវបានគេបង្ហោះតាម បណ្តាញសង្គមដើម្បីស្វែងរកកិច្ចសហការពីប្រជាពលរដ្ឋក្នុងការតាមចាប់ខ្លួនជនសង្ស័យជាឃាតករ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner