ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video inside)
ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួនចំនួន២ម៉ឺន ១៣៩ ករណី និងការស្លាប់ថ្មីមានចំនួន២៧៧នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសរុប ចំនួន៦១៦ករណី ក្នុងនោះ៥៨៥ករណីជាការដែលឆ្លងក្នុងសហគមន៍, និង៣១ករណីទៀតជាការនាំចូលពីក្រៅ ប្រទេស។
ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ានមាន៨ប្រទេសលើក លែងតែប្រទេសឡាវនិងប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៦ប្រទេស។