កម្ពុជាទទួលឧបករណ៍បរិក្ខាពេទ្យពីកូរ៉េខាងត្បូង (Video Inside)
ឧបករណ៍បរិក្ខាវេជ្ជសាស្រ្តដែលគិតជាទឹកប្រាក់សរុបប្រមាណ៣០ម៉ឺនដុល្លារត្រូវបានសាធារណរដ្ឋកូរ៉េបាន ផ្តល់ជូនដល់ក្រសួងសុខាភិបាលកម្ពុជា។ ពិធីប្រគល់និងទទួល បានធ្វើនៅរសៀលថ្ងៃទី១មិថុនាឆ្នាំ២០២១ នេះនៅទីស្តីការក្រសួងសុខាភិបាលក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្រ្តាចារ្យម៉ម ប៊ុនហេង និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជាលោកផាក ហ៊ឹងគ្យុង។
កូរ៉េខាងត្បូងគឺជាប្រទេសមួយដែលតួលេខឆ្លងខ្ពស់នៃជម្ងឺកូវីដ១៩ផងដែរ ប៉ុន្តែកូរ៉េខាងត្បូង ជារឿយៗត្រូវគេ ឃើញថាតែងចែករំលែកនូវគ្រឿងបរិក្ខាពេទ្យនិងសម្ភារៈឧបករណ៍បង្កាកូវីដ១៩មករាជរដ្ឋាភិបាលកម្ពុជាជាញឹក ញាប់ផងដែរ។