ខេត្តព្រៃវែង រកឃើញអ្នកឆ្លងថ្មី៦៥នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នៃដែលជា ចំនួនឆ្លងច្រើនបំផុតមិនធ្លាប់មាននៅក្នុងខេត្តនេះ។ ខេត្តព្រៃវែង កាលពីម្សិលមិញ មានករណីឆ្លងថ្មីតែ២៤នាក់ ទេ។

យោងតាមរដ្ឋបាលខេត្តក្នុងចំណោមអ្នកឆ្លងថ្មីទាំង៦៥នាក់នោះ រួមមាននៅក្នុងក្រុងព្រៃវែងចំនួន១៣នាក់, ស្រុកព្រះស្ដេច ចំនួន២៦នាក់, ស្រុកបាភ្នំ ចំនួន១៤នាក់,  ស្រុក ពាមជរ ចំនួន៤នាក់, ស្រុកមេសាង ចំនួន៧នាក់ និងស្រុកកំពង់ត្របែកម្នាក់។

ខេត្តព្រៃវែងគិតមកដល់ថ្ងៃទី៣១ឧសភាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៤៥៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១៩៦នាក់, មានអ្នកស្លាប់ចំនួន៥នាក់ និងនៅសល់ ២៥៨នាក់ កំពុងទទួលការព្យាបាល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner