ខេត្តបាត់ដំបង ឆ្លងថ្មី១៥នាក់ (Video Inside)
ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន១៥នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះគឺជាតួលេខឆ្លងធ្លាក់ចុះ៩នាក់ បើប្រៀបធៀបនឹងម្សិលមិញដែលមានការឆ្លងចំនួន២៤នាក់និងមានការស្លាប់ ចំនួន២នាក់។
យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ រួមមាន១២នាក់ជាករណីឆ្លងក្នុងសហគមន៍ និង៣នាក់ជាពលករឆ្លងមកពីប្រទេសថៃ។
ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៦៨៣នាក់, ព្យាបាលជាសះស្បើយចំនួន៣៩២នាក់ និងមានអ្នកស្លាប់ចំនួន៦នាក់។