ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៣៤នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៣៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខថយចុះ ១៣នាក់ ធៀបនឹងម្សិលម៉ិញ ដែលបានរកឃើញអ្នកឆ្លងរហូតដល់ ៤៧នាក់ ។

យោងតាមរដ្ឋបាលខេត្ត ករណីរកឃើញឆ្លងនៅថ្ងៃនេះ សុទ្ធតែឆ្លងនៅក្នុងសហគមន៍ទាំងអស់ ដែលបានឆ្លង លើពលរដ្ឋនៅក្នុងក្រុងនិងស្រុកចំនួន៤ គឺក្រុងប៉ោយប៉ែត ក្រុងសិរីសោភណ្ឌ ស្រុកព្រះនេត្រព្រះ និងស្រុកអូរ ជ្រៅ ។

ខេត្តបន្ទាយមានជ័យគិតចាប់ពីដើមខែមិថុនានោះមក មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៨៤៧នាក់ និង មានអ្នកជាសះស្បើយចំនួន ១ពាន់ ៨រយ ៥៧ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner