ក្រុមហ៊ុន AEON ផ្តល់ថវិកា៥០លានយ៉េន ដល់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់កូវីដ១៩ (Video Inside)

ថវិកាចំនួន៥០លានយ៉េនដែលស្មើនឹងប្រមាណជាង៤៥ម៉ឹនដុល្លារពីក្រុមហ៊ុនអ៊ីអន ខេមបូឌា ខូអិលធីឌី ត្រូវ បានប្រគល់ជូនដល់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ពិធីប្រគល់និងទទួល នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០មិថុនានេះនៅទីស្តីការក្រសួងសុខាភិបាល ក្រោមវត្តមានរបស់រដ្ឋមន្រ្តីក្រសួង សុខាភិបាលលោកសាស្រ្តាចារ្យម៉ម ប៊ុនហេង និងតំណាងក្រុមហ៊ុនអ៊ីអន លោក Tsugutoshi Seko ។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងចាត់ទុកជំនួយថវិការបស់ក្រុមហ៊ុនអ៊ីអន ខេមបូឌា ខូអិលធីឌី គឺជាកាយ វិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋភិបាលនិងប្រជាជនកម្ពុជា ជាពិសេស្នុងកាល:ទេស:បច្ចុប្បន្ន ដែលបាន និងកំពុងខិតខំប្រឹងប្រែងរួមគ្នាជំរុញវិធានការការពារទប់ស្តាត់ និងឆ្លើយតបការរាលដាលនៃជំងឺកូវីដ១៩ឲ្យបាន កាន់តែឆាប់រហ័ស។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner