ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជិត៤ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)
ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៣ម៉ឺន៩ពាន់ ៩៥១ករណី និងការស្លាប់ថ្មីមានចំនួន៧២៧នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លង ថ្មីសរុបចំនួន១ពាន់១៣០ ករណី ក្នុងនោះ៩៩១ករណីជាការឆ្លងក្នុងសហគមន៍, និង១៣៩ករណីទៀតជាការនាំ ចូលពីក្រៅប្រទេស។ ចំណែកការស្លាប់ថ្មីនៅក្នុងប្រទេសកម្ពុជាក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះមាន ចំនួន ២៧នាក់ និងការជា សះស្បើយមានចំនួន៦៧០នាក់។
ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយនេះនៅអាស៊ាន មានចំនួន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៧ប្រទេស។