ពលរដ្ឋជាង៤លាន១សែននាក់ បានចាក់វ៉ាក់សាំងទូទាំងប្រទេស (Video Inside)
យុទ្ធនាការចាក់វ៉ាក់សាំងនៅតែសម្រុកធ្វើទៅមុខ ទន្ទឹមនឹងការជូនដំណឹងរបស់ក្រសួងសុខាភិបាលឲ្យបង្កើនការ ប្រុងប្រយ័ត្នជុំវិញករណីឆ្លងដែលគេរាយការណ៍ថាបានធ្វើដំណើរឆ្លងកាត់ហួសចូលក្នុងក្នុងគំនូសក្រហមហាមឃាត់ហើយ។
កម្ពុជាគិតត្រឹមថ្ងៃទី២៩មិថុនា ការចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង៤លាន១សែននាក់ហើយប៉ុន្តែ សន្ទុះឆ្លងខ្ពស់នៅមិនទាន់បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ឡើយ។ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំង សរុបមាន ចំនួន៤លាន១សែន១០៤នាក់ហើយ ដែលស្មើនឹង៤១%នៃចំនួនប្រជាជនគ្រោងនឹងចាក់១០លាននាក់ ក្នុង នោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន២លាន៩សែន៩ម៉ឺន៣ពាន់៣៧៩នាក់។
យុទ្ធនាការចាក់វ៉ាក់សាំង ក្នុងរាជធានីនិងខេត្តកណ្តាលនៃដំណាក់កាលទី១ ត្រៀមនឹងបញ្ចប់នៅក្នុងខែកក្កដាខាងមុខនេះហើយ នៅទន្ទឹម ការចាក់វ៉ាក់សាំងបន្ត តាមគោលដៅដទៃទៀត បានធ្វើក្នុងខេត្តចំនួន៤។
របាយការណ៍ក្រសួងការពារជាតិថ្ងៃនេះ បានឲ្យដឹង ថាការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៤គឺខេត្តតាកែវ, កំពង់ស្ពឺ ខេត្តព្រះ សីហនុ និងខេត្តកោះកុង បានចំនួនមនុស្ស៤៦ម៉ឺន៥ពាន់៧២នាក់។