ប្រធានថ្មីគជប ឡើងកាន់តំណែង (Video Inside)
ប្រធានថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោកប្រាជ្ញច័ន្ទ បានចូលកាន់តំណែងជាផ្លូវការនៅថ្ងៃពុធ នេះហើយ។ ពិធីប្រកាសចូលកាន់តំណែងនេះ បានធ្វើឡើងក្រោមអធិបតីភាពព្រះរាជតំណាងព្រះមហាក្សត្រ គឺ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
លោក ប្រាជ្ញ ច័ន្ទ បាន ថ្លែងប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយ, ចិត្ត, ប្រាជ្ញា, ស្មារតី រៀបចំចាត់ចែង និងគ្រប់គ្រងស្ថាប័នគ.ជ.ប, រចនាសម្ព័ន្ធចំណុះ និងកិច្ចការបោះឆ្នោតឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់បទបញ្ជា និង នីតិវិធីជាធរមាន ដើម្បីឱ្យការបោះឆ្នោតនីមួយៗ ប្រព្រឹត្តទៅដោយសេរី, ត្រឹមត្រូវ, យុត្តិធម៌ សំដៅបង្កើនការជឿ ទុកចិត្តពីសំណាក់ភាគីពាក់ព័ន្ធ។ លោក ប្រាជ្ញ ចន្ទ គឺជាឥស្សរជនទី៤ហើយដែលឡើងកាន់តំណែងជាប្រធាន គ.ជ.ប ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន។