ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង៤ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៤ម៉ឺន៥ពាន់ ៩៥៣ ករណី និងការស្លាប់ថ្មីមានចំនួន៨២១នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសរុប ចំនួន៩៩៩ករណី, ក្នុងនោះ៨៦៧ករណីជាការឆ្លងក្នុងសហគមន៍, និង១៣២ករណីទៀតជាការនាំចូល ពីក្រៅ ប្រទេស។ ចំណែកការស្លាប់ថ្មីនៅក្នុងប្រទេសកម្ពុជាក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានចំនួន២៦នាក់ និងការជាសះស្បើយ មានចំនួន៧១៥នាក់។

ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយ នេះនៅអាស៊ាន មានចំនួន៩ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មាន ចំនួន៧ប្រទេស។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner