វ៉ាក់សាំងបង្កាកូវីដ១៩ចំនួន៤លានដូស ដឹកមកដល់កម្ពុជា (Video Inside)
កម្ពុជាកំពុងសម្រុកយុទ្ធនាការចាក់វ៉ាក់សាំងតាមបណ្តាខេត្តទន្ទឹមនឹងវ៉ាក់សាំងបានបន្តដឹកចូលមកក្នុងប្រទេស កម្ពុជាក្រោមនយោបាយការទូតដ៏ប៉ិនប្រសប់របស់ប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន។
កម្ពុជាបានដាក់គម្រោង ការណ៍ស្វែងរកវ៉ាក់សាំង២០លានដូស ដើម្បីការចាក់ជួនប្រជាពលរដ្ឋចំនួន១០លាននាក់ ដែលរំពឹងនឹងបញ្ចប់ក្នុង ខែវិច្ឆិកា។ វ៉ាក់សាំងទាំង២០លានដូសនោះ ត្រូវគេរំពឹងថានឹងមកដល់កម្ពុជាសព្វគ្រប់ទាំងអស់រហូតដល់ខែសីហា។