រថយន្តដឹកវ៉ាក់សាំង៣០គ្រឿង ប្រគល់ជួនមន្ទីរសុខាភិបាលរាជធានីខេត្ត (Video Inside)
រថយន្តដឹកវ៉ាក់សាំងចំនួន៣០គ្រឿងដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនមន្ទីរ សុខាភិបាលរាជធានី-ខេត្តទាំង២៥ នៅព្រឹកថ្ងៃទី៩កក្កដានេះ នៅមួយថ្ងៃមុនការមកដល់វ៉ាក់សាំង៤លានដូសថ្មី ទៀតពីប្រទេសចិន។
កម្ពុជាកំពុងសម្រុកលើយុទ្ធនាការចាក់វ៉ាក់សាំងតាមបណ្តាខេត្តថ្មីៗដទៃទៀត ដែលជា ខេត្តគោលដៅនិងខេត្តដែលទើបនឹងមានការផ្ទុះឆ្លងរាលដាល។ ខេត្តសៀមរាបបានប្រកាសការចាប់ផ្តើមចាក់ វ៉ាក់សាំងលើកដំបូងចាប់ពីថ្ងៃទី១០កក្កដា, ចំណែកខេត្តប៉ៃលិនបានប្រកាសការចាក់លើកដំបូងរបស់ខ្លួនតាំងពី ថ្ងៃទី៨កក្កដានោះមក។
រថយន្តដឹកវ៉ាក់សាំងចំនួន៣០គ្រឿងដែលជាជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ នៅព្រឹកថ្ងៃនេះ បានប្រព្រឹត្ត ទៅក្រោមវត្តមានប្រធាន គណៈកម្មការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេសលោកស្រីឳវណ្ណឌីន ដែលជារដ្ឋលេខាធិការក្រសួងសុខា ភិបាល ។
យោងតាមក្រសួងសុខាភិបាលបច្ចុប្បន្ននេះក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កំពុងដំណើរ ការចាក់វ៉ាក់សាំងនាពេលនេះនៅខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ ស្វាយរៀង, កោះកុង, ព្រះសីហនុ កំពង់ចាម, ត្បូងឃ្មុំ, តាកែវ, បន្ទាយមានជ័យ, ប៉ៃលិន និងខេត្តព្រៃវែង។