ការចាក់វ៉ាក់សាំងជូនពលរដ្ឋកម្ពុជា បានកើនជិត៥លាននាក់ហើយ (Video Inside)

ប្រជាពលរដ្ឋជាង៤លាន៩សែននាក់ហើយ ដែលបានទទួលវ៉ាក់សាំងកូវីដ-១៩នៅទូទាំងប្រទេសទន្ទឹមនឹងការ មកដល់វ៉ាក់សាំងថ្មីជាបន្តបន្ទាប់។ របាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១១កក្កដាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៤លាន៩សែន៣ពាន់៨៤៥នាក់ហើយដែលស្មើនឹង៤៩,០៤%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់ជាង១០លាននាក់ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៣លាន ៧សែន៩ម៉ឺន៦ពាន់៣២២នាក់។ កាលពីថ្ងៃទី១០កក្កដា កម្ពុជាបានទទួលវ៉ាក់សាំងបញ្ជាទិញពីប្រទេសចិនចំនួន ៤លានដូសថែមទៀត ដែលនាំឲ្យវ៉ាក់សាំងដែលកម្ពុជាទទួលបាននិងកំពុងប្រើប្រាស់ក្នុងដៃបានកើនដល់១៦ លាន២ម៉ឺន៤ពាន់ដូសហើយ ក្នុងនោះវ៉ាក់សាំងចិនស៊ីណូវ៉ាក់និងស៊ីណូហ្វាមចំនួន១៥លាន៧០ម៉ឺនដូសនិងវ៉ាក់ សាំង AstraZeneca ពីមជ្ឈមណ្ឌលកូវ៉ាក់ចំនួន៣២ម៉ឺន៤ពាន់ដូស ។

យុទ្ធនាការចាក់វ៉ាក់សាំង បានធ្វើឡើងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយបានបន្តចាក់វ៉ាក់សាំង តាម គោលដៅដទៃទៀត លើខេត្តចំនួន៨។ របាយការណ៍ក្រសួង ការពារជាតិថ្ងៃ១១កក្កដា បានឲ្យដឹង ថាការចាក់ វ៉ាក់សាំងដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៨គឺនៅសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង កំពង់ចាម និងស្វាយរៀង បានចំនួនមនុស្ស៧២ម៉ឺន៧ពាន់៧៨១នាក់ ហើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner