ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២៤ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មីចំនួន២៤ម៉ឺន៣ពាន់៧៦៨ ករណី និងការស្លាប់ថ្មីមានចំនួន៣ពាន់៨៦២នាក់។

កម្ពុជាក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានការឆ្លង ២ពាន់៨២៥ករណី, ការស្លាប់មានចំនួន ៧០នាក់ ដែលនាំឲ្យការឆ្លងសរុបនៅទូទាំងបានកើនហួស៦ម៉ឺនករណី ហើយនៅថ្ងៃនេះ។ សេចក្តីរាយការណ៍ បង្ហាញតួលេខសរុបការឆ្លងរបស់កម្ពុជានៅទូទាំងប្រទេសមាន ចំនួន ៦ម៉ឺន១ពាន់៨៧០ករណី, ការស្លាប់សរុបមាន៩២៥នាក់។

ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល៧២ម៉ោង ចុងក្រោយនេះនៅ អាស៊ាន រួមមាន១០ប្រទេស។ ចំណែកប្រទេសដែលមានការស្លាប់ថ្មីរយៈពេល៧២ម៉ោងចុងក្រោយនេះ មានចំនួន៧ប្រទេស។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner