គណៈរដ្ឋមន្ត្រីថៃអនុម័តជំនួយសាច់ប្រាក់សរុបប្រមាណ ១ពាន់លានដុល្លារដល់អ្នកប៉ះពាល់ដោយវិធានការបិទខ្ទប់

គណៈរដ្ឋមន្ត្រី​ថៃ​បាន​អនុម័ត​កញ្ចប់​ជំនួយ​សាច់​ប្រាក់​សរុប ៤២ពាន់​លាន​បាត ឬ ប្រហាក់​ប្រហែល​នឹង ១,៣ពាន់​លាន​ដុល្លារ សម្រាប់​អ្នក​​ទទួល​ផល​​ប៉ះ​ពាល់​ដោយ​វិធានការ​បិទ​ខ្ទប់​នៅ​ខេត្ត-ក្រុង​តំបន់​ក្រហម​ចំនួន ១០ និង​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ចំនួន ៩។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​ថៃ​លោក Anucha Burapachaisri កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

ក្នុង​ខេត្ត​ចំនួន ១០ ភាគ​ច្រើន​ជា​តំបន់​នៅ​ក្បែរ​រាជធានី​បាងកក និង​ខេត្ត​ភាគ​ខាង​ត្បូង​ចំនួន ៤ ដែល​ជាប់​នឹង​ព្រំដែន​ម៉ាឡេស៊ី។ ចំណែក​ឯ​វិស័យ​ទាំង ៩ នោះ​រាប់​បញ្ចូល​ទាំង វិស័យ​សំណង់ បដិសណ្ឋារកិច្ច និង​សេវាកម្ម​ម្ហូប​អាហារ វិស័យ​សិល្បៈ កម្មករ​បម្រើ​ការ​នៅ​ក្នុង​សេវាកម្ម​កម្សាន្ត វិស័យ​ដឹកជញ្ជូន និង​ស្តុក​ទុក​ទំនិញ អាជីវកម្ម​បោះដុំ វិស័យ​រដ្ឋបាល, សកម្មភាព​វិទ្យាសាស្ត្រ និង​ការ​សិក្សា ព្រម​ទាំង​ ព័ត៌មាន​ និង​ការ​ទំនាក់ទំនង។

អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​នោះ​នឹង​ទទួល​បាន​ទឹកប្រាក់​ចំនួន ១៥៣ដុល្លារ​អាមេរិក ខណៈ​ខាង​ក្រុមហ៊ុន​ដែល​មាន​បុគ្គលិក​ដល់​ ២០០នាក់​នឹង​ទទួល​បាន​ប្រមាណ ៩១ដុល្លារ​ក្នុង​ម្នាក់ៗ។

ចំណោម ១,៣ពាន់​លាន​ដុល្លារ​នោះ​ កញ្ចប់​ថវិកា​ចំនួន​ប្រមាណ ៩២០លាន​ដុល្លារ​នឹង​បែងចែក​សម្រាប់​ជំនួយ​សាច់​ប្រាក់​ដល់​បុគ្គលិក និង​ក្រុមហ៊ុន ខណៈ​ក្បែរ ៤០០លាន​ដុល្លារ​ទៀត​ជា​ថ្លៃ​ដែល​រដ្ឋ​ចេញ​លើ​ទឹក​-ភ្លើង​ឲ្យ​ក្រុមហ៊ុន៕

ប្រភព៖ Bangkok Post

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner