រដ្ឋបាលរបស់ Biden ចង់បង្កើតទូរស័ព្ទក្រហមទៅកាន់ប្រទេសចិនសម្រាប់ការទំនាក់ទំនងបន្ទាន់

រដ្ឋបាល លោក ​ Biden កំពុង​ពិនិត្យ​ មើល​លទ្ធភាព​នៃ​ការ​បង្កើត​បណ្តាញ​ទូរស័ព្ទ​ បន្ទាន់​ មួយខ្សែ​ជាមួយ​ រដ្ឋាភិបាល​ចិន​ដែល​ស្រដៀង​នឹង​អ្វី​ ដែល​ហៅថា​ ទូរស័ព្ទ​ក្រហម​ ដែល​បង្កើត​ឡើង​ រវាង​សហរដ្ឋ​អាមេរិក​និង​សហភាព​សូវៀត​ ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​ទំនា​ក់ទំនង​ផ្ទាល់​ជាមួយ​ វិមាន​ក្រឹមឡាំ​ងជា​វិធី​ដើម្បី​បញ្ចៀស​សង្គ្រាម​នុយក្លេអ៊ែរ​។

ខណៈ​គំនិត​នេះ​នៅតែស្ថិត​ក្នុង​ភាព​ មិន​ទាន់​អាចចេញជា​រូបរាង​នៅឡើយ​ទេ ហើយ​មិនទាន់​ត្រូវបាន​លើកឡើង​ ជាផ្លូវកា​រជាមួយ​ចិន​ទេ​។ រដ្ឋបាល​ លោក​Biden ចង់​បង្កើត​ឧបករណ៍​ទំនាក់​ទំនង​យ៉ាងឆាប់​រហ័ស​ ដែល​ជា​ផ្នែកមួយនៃ​កិច្ច​ ខិត​ខំប្រឹង​ប្រែង​យ៉ាង​ទូលំទូលាយ​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃជម្លោះ​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​។

យោង​តាម​ប្រភព​ទាំងពីរ​ បាន​អោយ​ដឹង​ ថា​បណ្តាញ​ទូរស័ព្ទ​បន្ទាន់​ទៅ​កាន់​ទីក្រុង​ប៉េកាំង​នឹងអនុញ្ញាត​ឱ្យ​លោក​ប្រធានាធិបតី ​Joe Biden ​ឬ​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​ក្រុម​សន្តិសុខ​ជាតិរ​បស់​លោក​ផ្ញើការ​ហៅ​ទូរស័ព្ទ​ ឬ​សារ​ដែល​មានសុវត្ថិភាពត្រឹមត្រូវ​ទៅ​កាន់​លោក​ ប្រធានាធិបតី​ស៊ី​ ជីនពីង​ ឬ​អ្នកដែល​នៅជុំវិញលោក​ ស៊ី ឧទាហរណ៍​ ព័ត៌មាន​បន្ទាន់​អាច​ត្រូវ​បាន​ចែក​រំលែក​ អំពី​ចលនា​យោធា​ភ្លាមៗ​ណាមួយ ឬសារ​ព្រមាន​អំពីការ​ hack តាម​បណ្តាញ​អ៊ីនធឺណិត។

គួររំលឹក​ដែរថា​គំនិត​នៃ​កា​របង្កើត​បណ្តាញ​ ទូរស័ព្ទ​បន្ទាន់​ជាមួយ​ទីក្រុងប៉េកាំង​ មាន​តាំង​ពីយ៉ាង​ហោច​ណាស់​ អំឡុង​រដ្ឋបាល​លោក ​អូបាម៉ា​ ទោះបីជា​គំនិត​នេះ​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុងអនុស្ស​រណៈសន្តិសុខ​ ថ្នាក់​ជាតិ​។

ប្រភព​ពី​មន្ត្រីរដ្ឋបាល​លោក​ Biden បាន​ឲ្យដឹងថាលោក​Biden នៅតែចង់​ ​អនុវត្ត​គំនិត​នេះ​ ប៉ុន្តែ​ ព័ត៌មាន​លម្អិត​ជាច្រើន​ ថាតើ​ប្រមុខដឹកនាំ ​ចិន​នឹង​យល់ព្រម​ ប្រើប្រាស់​ឧបករណ៍​នេះ​ដែ​រឬទេ តែវា​នៅតែមិនទាន់​ច្បាស់នោះ​ទេ​ ។ កន្លង​មក​មាន​បញ្ហា​ ជាច្រើន​ជាមួយ​នឹង​ការ​ទទួល​បាន​ការឆ្លើយ​តប​ ឲ្យទាន់ពេល និង​ឆាប់រហ័ស​ ពីទីក្រុង​ប៉េកាំង​នៅពេល​ដែល​មានការ​ចាំបាច់​ឬ ការនិយាយ​អំពី​បញ្ហា​បន្ទាន់ជាដើម​។

ប្រភព​ព័ត៌មាន​បាន​ប្រាប់ ​CNN ថា​ មន្រ្តី​នៃ​ក្រសួង​ការ​បរទេស​ និង​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិនៅតែ​កំពុង​ធ្វើការ​លើ​របៀប​វារះ ដែល​ឧបករណ៍​នេះ​អាច​ដំណើរការ​បាន​។ ហើយ​ជំហាន​បន្ទាប់​គឺ​ការអភិវឌ្ឍ​គំនិត​ទូទៅ​ ហើយ​ធ្វើ​វា​ទៅក្នុង​ផែនការ​រដ្ឋបាលរ​បស់​ លោក Biden សម្រាប់​ការ​ចូលរួម​ជាមួយប្រទេសចិន​។ បន្ទាប់​មក​ ឧបករណ៍​នេះ​នឹង​ត្រូវ​កា​រ​ការ​យល់ព្រម​ ពី​សេតវិមាន​ និង​ពី​មន្ត្រី​ចិន​មុនពេល​អនុវត្ត​ជាផ្លូវការ ។

«វានឹង​មាន​គុណ​សម្បត្តិ​ច្រើន​ក្នុង​ការ​បង្កើត​ឧបករណ៍​ប្រភេទ​នេះ​ សម្រាប់​ការ​ផ្ញើសារ​កម្រិតខ្ពស់​ និងបន្ទាន់​ជាមួយ​ប្រទេស​ចិន​ស្តីពី​កង្វល់​ ទាក់ទង​នឹង​បច្ចេកវិទ្យា​ តាម​អ៊ីនធឺណិត​ ប៉ុន្តែ​មេដឹកនាំ​ទាំង២ ​ត្រូវ​តែ​ប្រាកដ​ ថាវាត្រូវ​បាន​ភ្ជាប់​ដោយ​ការយកចិត្តទុកដាក់ និងមាន​សុវត្ថិភាព​ខ្ពស់បំផុត​  Chris Painter អតីត​អ្នកសម្រប​សម្រួល​នៅ​ក្រសួង​ការបរទេស​សម្រាប់​បញ្ហា​អ៊ិនធឺរណែត​ ក្រោម​ការ​ដឹកនាំ​របស់ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​បាននិយាយ។ »

ប្រភព៖ CNN

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner