ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៥៩នាក់ (Video Inside)
ខេត្តត្បូងឃ្មុំ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥៩នាក់ ថែមទៀត ដែលជាតួលេខឆ្លងកើនខ្ពស់ជាងកាលពីម្សិលមិញចំនួន ១៩នាក់ ។
យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺ កូវីដ១៩ដែលទើបរកឃើញថ្មីទាំងនោះ គឺជាពលរដ្ឋរស់នៅក្នុងក្រុងសួងចំនួន ម្នាក់, ស្រុកត្បូងឃ្មុំ ៣នាក់, ស្រុក អូររាំងឪ ១០នាក់, ស្រុកមេមត់ ១៤នាក់, ស្រុកក្រូចឆ្មា ម្នាក់, ស្រុកពញាក្រែក ២៤នាក់, ស្រុកតំបែរ ៣នាក់ និង ពលរដ្ឋជាអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ ២នាក់ និងខេត្តព្រៃវែងចំនួន ម្នាក់ ។ នៅថ្ងៃនេះផងដែរ ខេត្ត ត្បូងឃ្មុំបានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ៣២នាក់ ផងដែរ ៕