ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី៤៨នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តកំពង់ចាម បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៨នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោង ចុងក្រោយនេះ ។  តួលេខឆ្លងនៅថ្ងៃនេះ គឺមានការថយចុះជាងពីម្សិលមិញចំនួន ១៤នាក់ ។

យោងតាមរដ្ឋបាលខេត្តអ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញទាំងនោះជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ចាម ៥នាក់, ស្រុកកោះសូទិន ១០នាក់, ស្រុកចំការលើ ៣នាក់, ស្រុកស្ទឹងត្រង់ ៤នាក់, ស្រុកបាធាយ ៣នាក់, ស្រុកជើងព្រៃ ៣នាក់, ស្រុកកងមាស ៤នាក់, ស្រុកព្រៃឈរ ម្នាក់, ស្រុកស្រីសន្ធរ ម្នាក់ និងបានឆ្លងលើអ្នកដំណើរ មកពីខេត្ត កំពង់ឆ្នាំងម្នាក់ និងខេត្តត្បូងឃ្មុំ ១៣នាក់ ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ទៀតនោះវិញ គឺជាបុរសចំណាស់ អាយុ ៨៥ឆ្នាំ ជាអ្នកស្រុកជើងព្រៃ ។

ខេត្តកំពង់ចាម នៅថ្ងៃនេះបានព្យបាលអ្នកជំងឺកូវីដ១៩ ឲ្យជាសះស្បើយចំនួន ១៣៧នាក់ផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner