ខេត្តព្រៃវែង ឆ្លងថ្មី៧៩នាក់ និងស្លាប់៤នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧៩នាក់ និងស្លាប់៤នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងថយចុះ៨២នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត ការ ឆ្លងថ្មីទាំង៧៩នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៧នាក់, ស្រុកព្រះសេ្ដច១៩នាក់, ស្រុកកំចាយមារ១២នាក់, ស្រុកពាមជរ១១នាក់, ស្រុកកំពង់ត្របែក៩នាក់, ស្រុកមេសាង៦នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកពាមរក៍ ៣នាក់, ស្រុកបាភ្នំ២នាក់, ស្រុកញ្ជ្រៀច២នាក់, ស្រុកស៊ីធរកណ្ដាល២នាក់, ស្រុកពារាំងម្នាក់ និង ស្រុកពោធិ៍ រៀងម្នាក់។ ចំណែកអ្នកស្លាប់ទាំង៤នាក់ គឺទី១ បុរសអាយុ៥៧ឆ្នាំនៅស្រុកស៊ីធរកណ្ដាល, ទី២ ស្ត្រីអាយុ៣៩ ឆ្នាំនៅស្រុកស្វាយអន្ទរ, ទី៣ ស្ត្រីអាយុ៦៧ឆ្នាំនៅស្រុកបាភ្នំ និងទី៤ ស្ត្រីអាយុ៦៤ឆ្នាំនៅស្រុកមេសាង។

ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី៣សីហាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤ពាន់៤៦៨នាក់ ព្យាបាលជាសះ ស្បើយ ចំនួន៣ពាន់២៤៥នាក់ និងស្លាប់៨០នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner