ខេត្តព្រៃវែង រកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta (Video Inside)
ខេត្តព្រៃវែង បានប្រកាសរកឃើញជាលើកដំបូងនូវការឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន២ករណីនៅថ្ងៃនេះ។ យោង តាមរដ្ឋបាលខេត្ត ករណីឆ្លងវីរុសបំប្លែងថ្មី Delta ដែលបានរកឃើញនោះ បានកើតលើ ពលករនាក់ដែលទើបវិល មកពីប្រទេសថៃ។ ពលករទាំង២ គឺជាពលរដ្ឋរស់ក្នុងស្រុកពារាំង និងស្រុកមេសាង។
វីរុសបំប្លែងថ្មី Delta គឺជា វីរុសដែលក្រុមជំនាញបានចាត់ទុកជាវីរុសកាចសាហាវ, ឆ្លងលឿន និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតប្រ សិនបើឆ្លងលើមនុស្សណាដែលមិនបានចាក់វ៉ាក់សាំងបង្កានោះទេ។
អភិបាលខេត្តព្រៃវែងលោក ជា សុមេធី ក្នុង កិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃទី២សីហា បានបញ្ជាការរៀបចំទីតាំងផលិតនិងការដាក់អុកស៊ីហ្សែន សម្រាប់ ត្រៀមការព្យាបាលអ្នកឆ្លងវីរុសបំប្លែងថ្មី Delta នេះ។