ខេត្តត្បូងឃ្មុំ ឆ្លងថ្មី២៤នាក់ (Video Inside)
ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៤នាក់បន្ថែមទៀតហើយ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ ដែលជាតួលេខថយចុះចំនួន១០នាក់ធៀបនឹងម្សិលមិញ ។
យោងតាមរដ្ឋបាលខេត្ត ការរកឃើញ ឆ្លងថ្មីនៅថ្ងៃនេះ បានឆ្លងលើពលរដ្ឋនៅក្រុងសួង៨នាក់,ស្រុកក្រូចឆ្មា១ម្នាក់,ស្រុកពញាក្រែក១០នាក់ និងនៅ ស្រុកត្បូងឃ្មុំចំនួន៥នាក់។ ខេត្តត្បូងឃ្មុំថ្ងៃនេះ ព្យាបាលជាសះ ស្បើយ អ្នកជម្ងឺកូវីដ១៩ បានចំនួន៨២ នាក់។